អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រឈមនឹងការបាត់បង់អ្វីៗទាំងអស់ ប្រសិនបើក្រុងព្យុងយ៉ាង បន្តភាពប្រទូសរ៉ាយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
ការថ្លែងយ៉ាងដូច្នោះ បានធ្វើទ្បើងបន្ទាប់ពីកូរ៉េខាងជើង បាននិយាយថា ខ្លួនបានអនុវត្ត ការសាកល្បងអាវុធដ៏សំខាន់មួយ ប្រកបដោយជោគជ័យ នៅកន្លែងបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់ខ្លួន។
ការសាកល្បងនេះ បានមកដល់មុនកាលបរិច្ឆេទកំណត់ចុងឆ្នាំមួយ របស់កូរ៉េខាងជើង ដែលបានឲ្យអាមេរិកទម្លាក់ការទទូចរបស់ខ្លួន ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ ជាឯកតោភាគី។ ដោយក្រុងព្យុងយ៉ាង បានព្រមានថា ខ្លួនអាចនឹងស្វែងរកផ្លូវថ្មីមួយទៀត ចំពេលដែលកិច្ចចរចាជាប់គាំង ជាមួយអាមេរិក៕

មតិយោបល់