ព័ត៌មានជាតិ

Update៖ បុគ្គលិកNAGA ២នាក់ប្ដីប្រពន្ធ ត្រូវរថយន្តLEXUS 450 បុកម៉ូតូពីក្រោយ

ភ្នំពេញ: នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១និង២០នាទីរសៀល ត្រង់ចំណុចគល់ស្ពានព្រៃកជ្រៃ លើផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ូតូ នឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល។

រថយន្តបង្កម៉ាក់ LEXUS 450 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2G-7070 អ្នកបើកបរឈ្មោះ ឡោះ យ៉េប ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២០៤៧ ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( មិនមានរបួសឃាត់ខ្លួន) ។
ជនរងគ្រោះឈ្មោះ ខាត កុសល្យ ភេទប្រុស អាយុ ៣៦ឆ្នាំ (ប្ដី) មានទីលំនៅភូមិ៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសស្រាលបញ្ជូន ទៅសម្រាកព្យាលបាលនូវមន្ទីពេទ្យបង្អែកដង្កោ។
ជនរងគ្រោះឈ្មោះ ផេង សុគន្ធា ភេទស្រី អាយុ ២៥ឆ្នាំ(ប្រពន្ធ) រស់នៅភូមិកំពង់សំណាញ់ ឃុំកំពង់សំណញ់ ស្រុកតាខ្មៅ ខេត្តកណ្តាល រងរបួសធ្ងន់បញ្ជូន ទៅសម្រាកព្យាបាលនូវមន្ទីពេទ្យកាលម៉ែត្រ។
អ្នកទាំង ២ជាបុគ្គលិកNAGA។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក និងម៉ូតូជនរងគ្រោះធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបុកពីក្រោយម៉ូតូ រួចរេចង្កូតទៅប៉ះបង្កាន់ដៃស្ពានក្បាលនាគតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង និងប្រគល់វត្ថុតាងជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់