ព័ត៌មានជាតិ

ដុតថង់យកមកអុចបារីជក់ ហើយទម្លាក់ចោលប៉ះនឹងធុងសាំង បណ្ដាលឲ្យផ្ទះមួយខ្នងឆេះគ្មានសល់

សៀមរាប: វេលាម៉ោង ៩ និង ២០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីឆេះផ្ទះមួយខ្នង ទំហំ ៧ម×៤ម សរសទាល់រូតកម្ពស់១,៥០ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីក្រាលក្តា ស្ថិតភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ យ៉ុន យ៉ៅ ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរកសិករ ប្តីឈ្មោះ ឆើត គា អាយុ ៣៥ ឆ្នាំ មុខរបរកសិករ។

មូលហេតុ៖ ដោយសារបុរសជាប្តីបើកចង្រ្កានហ្គាស ហើយយកថង់ មកអុចបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ក៏ប៉ះនឹងធុងសាំងក្រអូមបណ្ដាលឲ្យឆេះតែម្តង។

សម្ភារ:ខូចខាត៖
-ផ្ទះមួយខ្នង
-អង្ករ៥០គក
-ឯកសារអត្រាកូលដ្ឋានប័ណ្ណក្រីក្រមួយសន្លឹក
-កាតគ្រីម៉ូតូ២សន្លឹក
-ទូរស័ព្ទដៃមួយគ្រឿងនិងចានឆ្នាំងសំលៀកបំពាក់មួយចំនួនតែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីនេះ ប្រជាពលរដ្ឋនាំគ្នាជួយដែរតែមិនអាចពន្លត់បាន៕

មតិយោបល់