ព័ត៌មានជាតិ

ស្គាល់តាមហ្វេសបុកបាន១ខែ ណាត់ជួបគ្នារួមភេទជាច្រើនដងម្ដាយតាមទាន់ ចាប់បញ្ជូនឲ្យសមត្ថកិច្ច

សៀមរាប: កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីស្ម័គ្រចិត្តរួមភេទមួយកើតឡើង ត្រូវម្ដាយខាងស្រីដាក់ពាក្យបណ្ដឹង ស្ថិតភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ អ.ស.វ ភេទស្រី អាយុ ១៥ ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ រស់នៅខេត្តសៀមរាប។
ឈ្មោះពឿយ ពៅ ហៅ ញាស់ អាយុ ១៩ ឆ្នាំ មុខរបរជាសន្តិសុខក្រេឌិត ស្នាក់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានទាក់ទងគ្នាតាមបណ្ដាញសង្គមហ្វេសបុកអស់រយ:ពេលមួយខែ ខណ:មកដល់ថ្ងៃទី៥ ខែធ្នូ ក៏បានណាត់ជួបគ្នានៅបារាយណ៍ខាងលិចហើយស្ម័គ្រចិត្តរូមភេទនៅចំណុចខាងលើ លុះថ្ងៃទី៦ ខែធ្នូ ណាត់ជួបគ្នាម្ដងទៀតហើយក៏ធ្វើរឿងដដែល។បន្ទាប់មកថ្ងៃទី៧ អ្នកទាំង២នៅជាមួយគ្នាក្នុងផ្ទះស្នាក់របស់ជនសង្ស័យ រហូតដល់ថ្ងៃទី៨ពេលល្ងាចទើបម្ដាយខាងស្រីរកឃើញ នាំទៅអធិការដ្ឋាននគរបាលទាំង២នាក់។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់