ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ពីយប់រំលោភបានសម្រេច លុះព្រឹកឡើងស្រាប់តែដៃជាប់ខ្នោះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីនារីម្នាក់ ត្រូវជនស្ស័យចាប់រំលោភរហូតសម្រេច ស្ថិតក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ នៅ នី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចាប់រំលោភនារីរងគ្រោះឈ្មោះ ប៉ ស ឡ អាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុវេលាម៉ោង ៩និង៣៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាល សមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់