ព័ត៌មានជាតិ

ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ ខណៈពេលនៅផ្ទះតែឯង

បាត់ដំបងៈ នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ ស្ថិតត្រង់ចំណុចភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ នាក់ ស្រីម៉ៃ ហៅម៉ៃ អាយុ ១៦ឆ្នាំ រស់នៅក្រុមទី៤ ភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ បាត់ដំបង។

មូលហេតុ៖ បណ្ដាលមកពីជនរងគ្រោះមិនចេះហែលទឹក ហើយគ្មានសាច់ញាតិណាម្នាក់នៅផ្ទះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់