ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណី លួចកាបូបប្រាក់និងធ្វើប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត

ភ្នំពេញ: នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង០៤និង៣០នាទី នៅមុខផ្ទះ លេខ៤៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីលួច កាបូបប្រាក់ និងធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិអ្នកដទៃ និងប្រើដុំថ្មគប់បែកកញ្ចក់រថយន្ត ។

ជនរងគ្រោះទី១ ឈ្មោះ រីម ឃុនណេង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
-ជនរងគ្រោះទី២ ឈ្មោះ ឆេង សុភា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
+ជនសង្ស័យឈ្មោះ លី ទិត្យ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ រីម ឃុនណេង បើករថយន្តដឹកត្រីមកឈប់នៅចំណុចកើតហេតុ ដោយ ពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យដើរមកបើកទ្វាររថយន្តលួចកាបូបប្រាក់ពណ៌ខ្មៅរបស់ជនរងគ្រោះ (ក្នុងកា បូបមានប្រាក់ ២០ម៉ឺនរៀល) ពេលនោះជនរងគ្រោះម្នាក់ទៀត បានឃើញស្រែកចោរៗ ជនសង្ស័យក៏យកដុំគប់ កញ្ចក់រថយន្តជនរងគ្រោះទី២ បែកកញ្ចក់ខាងមុខ (រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ ៣C-២៦៤៦) រួចជនរងគ្រោះទាំង០២នាក់ ក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ រួមនឹងកាបូបប្រាក់ពណ៌ខ្មៅ១ និងប្រាក់ ២០ម៉ឺនរៀល ពេលនោះក៏មានប្រជាពលរដ្ឋនាំគ្នាវាយជនសង្ស័យ រួចក៏នាំជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការ សាកសួរ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន) ។

 

មតិយោបល់