ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំអង្គប្រជុំ បូកសរុប លទ្ធផល ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និង លើកទិសដៅការងារបន្តអញ្ជើញចូលរូម លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយករងមន្ទីរ និង នាយការិយាល័យចំណុះ សរុបចំនួន ៤១ រូប ។
ក្នុងកិច្ចប្រជុំនេះ វាយតម្លៃអំពីសភាពការណ៍ បទល្មើសគ្រឿងញៀន នៅបណ្តាប្រទេសក្នុងតំបន់ និងនៅកម្ពុជា ។
១/លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ បង្ក្រាប ៧៣៥ ករណី ឃាត់មនុស្ស ១៤៦៥ នាក់ ស្រី ១០៥ នាក់ ក្នុងនោះ ៖
-ជួញដូរ ៤២៩ករណី ឃាត់ ៨២៨ នាក់ ស្រី ៧៣ នាក់
-ប្រើប្រាស់ ៣០៥ ករណី ឃាត់ ៦៣៦ នាក់ ស្រី ៣២នាក់
-ផលិតកែច្នៃ ១ ករណី ឃាត់ ១ នាក់
-ឃាត់ជនបរទេស ២០ នាក់ ស្រី ១ នាក់ (ជនជាតិវៀតណាម ១៣នាក់ ចិន ៤ នាក់(ស្រី១) និហ្សេរីយ៉ា ១ នាក់ ម៉ាឡេស៊ី ១ នាក់ និងឥណ្ឌូនេស៊ី ១ នាក់ )
វត្ថុតាងចាប់យក៖ សារធាតុញៀនសរុប ៤០គីឡូក្រាម ៥១១.៨៥ក្រាម
-មេតំហ្វេតាមីន ICE ១០គីឡូក្រាម ៤៣២.៣២ក្រាម WY ២៧គីឡូក្រាម ៦៧៨ក្រាម
-Ketamine ១គីឡូក្រាម ២៨៣.៣០ក្រាម
-MDMA ១គីឡូក្រាម ១១៨.១៨ក្រាម អនុវត្ដតាមដីកា ចំនួន ២៤ ដីកា ចាប់ខ្លួនមនុស្ស ២១ នាក់ ។
២/លទ្ធផលបូកសរុបបង្ក្រាបបទល្មើស របស់មន្ទីរប្រឆាំងគ្រឿងញៀន
(ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី០៨ ខែធ្នូ ២០១៩)
បង្ក្រាប ចំនួន ១,៦៨៨ ករណី ឃាត់ខ្លួនជនសង្ស័យ ២,៧០៨ នាក់ ស្រី ២២៤ នាក់
-ជួញដូរ រក្សាទុក កែឆ្នៃ សម្រួល ៨០២ ករណី ឃាត់ ១,១៨៩ នាក់(ស្រី ១៣៥ នាក់)
-ករណីប្រើប្រាស់ ៨៨៦ ករណី ឃាត់ ១,៥១៩ នាក់(ស្រី ៨៨នាក់)
-ចាប់យកសារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ ៤៥៣គីឡូក្រាម ១៣៣ក្រាម ។
៣/លទ្ធផលអនុវត្តន៍ច្បាប់ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី០៨ ខែធ្នូ ២០១៩)
បង្ក្រាប ចំនួន ៩,០៥៥ ករណី ឃាត់ខ្លួនជនសង្ស័យ ១៨,៩៦៥ នាក់ ស្រី ១,២៦០ នាក់ មានជនបរទេស ៣៨១ នាក់ ស្រី ៦៣នាក់ មាន ១២សញ្ជាតិ
-ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ៥,៣៨០ ករណី ឃាត់ ១០,២៨៧ នាក់(ស្រី ៨៤១ នាក់)
-ករណីប្រើប្រាស់ ៣,៦៧៥ ករណី ឃាត់ ៨,៦៧៨ នាក់(ស្រី ៤១៩នាក់)
-ចាប់យកសារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ ៦៧៦គីឡូក្រាម ៧៧០.២៦ក្រាមនិង
-កញ្ឆាក្រៀម ៩៩គីឡូក្រាម ៩៧០.៩៩ក្រាម កញ្ឆាស្រស់ ៨៦,៤១៦ ដើម
-អនុវត្ដន៍តាមដីកា ចំនួន ២៩៥ ដីកា ចាប់ខ្លួន២៩០ នាក់(ស្រី ១០នាក់) ។
បញ្ហាប្រឈមនានា ក្នុងពេលចុះតស៊ូករណី និងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើស ។
ក្នុងនោះ លោក ម៉ក់ ជីតូ និង លោក ឡឹក វណ្ណៈ បានលើកឡើង និងសង្កត់ធ្ងន់ថា ក្នុងពេលចុះប្រតិបត្តិការ ត្រូវប្រកាន់ភ្ជាប់វិន័យកងកម្លាំងនគរបាលជាតិ ក្រមសីលធម៌ អនុវត្តន៍តាមនីតិវិធី និងច្បាប់ ៕




មតិយោបល់