ព័ត៌មានជាតិ

ស្ត្រីម្នាក់ ចងកសម្លាប់ខ្លួន ចោលកូន៣នាក់ឲ្យនៅកំព្រា

ឧត្តរមានជ័យៈ ស្ត្រីមេម៉ាយកូន៣នាក់ មានវិបត្តិផ្លូវចិត្ត និងផឹកស្រាស្រវឹងរាល់ថ្ងៃ បានចងកសម្លាប់ខ្លួន ដោយទុកកូនឲ្យរស់នៅកំព្រាឯការ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការដ្ឋានស្រុកអន្លង់វែង បានប្រាប់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានចាត់តាំងកម្លាំងប៉ុស្តិ៍រដ្ឋបាល និងមន្ដ្រីជំនាញ ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដោយពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ សាន់ សុខគា អាយុ៣៥ឆ្នាំ មានកូនចំនួន៣នាក់ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ហើយមានវិបត្តិផ្លូវចិត្ត និងផឹកស្រាស្រវឹងរាល់ថ្ងៃ។

ក្រោយធ្វើកោសល្យវិច័យរួចរាល់សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់