តាមគេហទំព័រព័ត៌មានរបស់ប្រទេសចិនឲ្យដឹងថា ទឹកជំនន់បានកើតមានគ្រប់ទីកន្លែង នៅតាមខេត្ត មួយចំនួននៅភាគ នីរតិប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ទឹកជំនន់ដែលកើតមានយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់ អស់រយៈពេលជាងមួយសប្តាហ៍កន្លងមក ហើយស្របពេលជាមួយគ្នានេះមនុស្សរាប់សិបម៉ឺននាក់ក៏ត្រូវបាន ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ឆ្ពោះទៅកាន់តំបន់សុវត្ថិភាព។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា មនុស្សចំនួនជាង ១ សែន ១ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់រស់នៅក្នុងខេត្តហ្សីនហ៊ួរ (Xin Hua) តែមួយគត់។
ចំណែកនៅក្នុងខេត្តស៊ីឈួន (Sichuan) ភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរដែលធ្វើឲ្យមនុស្សរាប់សែននាក់ត្រូវ ចាកចេញពីលំនៅដ្ឋានរបស់ខ្លួនស្របពេលដែលគេព្យាករណ៍ដឹងថា ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងរហូតដល់ជាច្រើនថ្ងៃទៅមុខទៀត។
ជាមួយនេះបណ្តាញសេវាអគ្គីសនីជាច្រើនតមាខេត្តដែលកើតមានភ្លៀង ធ្លាក់ក៏បានដាច់គ្នានអគ្គីសនីប្រើប្រាស់ផងដែរ ខណៈដែរបំណាកដីបានកើតមានជាច្រើនកន្លែង លំនៅដ្ឋានរាប់ពាន់ និងផលដំណាំកំពុងលូតលាស់ត្រូវរងការបំផ្លាញយ៉ាងខ្លាំងនោះ។
តាមការប៉ាន់ប្រមាណ និងពិនិត្យរបស់មន្ត្រីក្នុងតំបន់ឲ្យដឹងថា មនុស្សចំនួនជាង ២ លាន ៥ សែននាក់កំពុងប្រឈមនឹងព្យុះភ្លៀងតាមខេត្តមួយចំនួននៅភាគនីរតី ដែលកំពុងកើតមានទឹកជំនន់បំណាកដី និងភ្លៀងនៅបន្តធ្លាក់តាមទីកន្លែងមួយចំនួននោះ៕
សូមទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់