ព័ត៌មានជាតិ

ម្ដាយស្លុតចិត្ត! ពេលឡើងទៅលើផ្ទះ ឃើញកូនប្រុសចងកសម្លាប់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧និង៣០នាទីព្រឹក មានករណីចងកសម្លាប់ខ្លួន ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉ាន់ វ៉ិត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ(មានជម្ងឺប្រសៃប្រសាទ)។

សភាពរឿងហេតុ៖ យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ីង ស៊ីមន ភេទស្រី អាយុ ៦៨ឆ្នាំ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះបានបំភ្លឺថា មុនពេលកើតហេតុ ជនរងគ្រោះជាមនុស្សមានជំងឺប្រសៃប្រសាទជាច្រើនឆ្នាំមកហើយ មួយរយៈចុងក្រោយនេះជនរងគ្រោះតែងតែមានអារម្មណ៍ភ័យខ្លាចរឿងនេះ រឿងនោះរហូត លុះដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចុះមកហូបបាយជាមួយគាត់ក្រោមផ្ទះ រួចក៏បានឡើងទៅលើផ្ទះវិញ មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងដូចធ្លាក់អីនៅលើផ្ទះ ភ្លាមនោះគាត់បានស្រែកសួរជនរងគ្រោះ តែមិនលឺឆ្លើយ ខ្លួនក៏បានឡើងទៅមើល រួចយកសោរចាក់ទ្វាមើល ស្រាប់តែឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួនជាប់ក្រមា នឹងផ្នឹមផ្ទះ ហើយបានស្រែកហៅបងប្អូនឲ្យមកជួយតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ឈើទាល ចុះមកដល់កន្លែងកើតហេតុ សហការជាមួយ កម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ហើយបានពិនិត្យឃើញថា សាកសពជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់