ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីបង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ព្រះសង្ឃ១អង្គមានព្រះជន្មជាង២០វស្សា បានធ្វើអត្តឃាតខ្លួនដោយបានចងកនៅក្នុងឧបដ្ឋានសាលា វត្តធម្មយុត្ត បណ្តាលឲ្យសុគត ទីតាំងស្ថិតក្នុងវត្តទួលសុភាឃួន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសព ទៅតាមនីតិវិធី ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕






មតិយោបល់