ព័ត៌មានជាតិ

ទៀតហើយ!ឌុបសង្សារមកពីទិញទឹកក្រឡុក ត្រូវជនមិនស្គាល់មុខគប់ដំបងលើខ្លួនបម្រុងវាយប្លន់យកម៉ូតូ តែពលរដ្ឋផ្អើលច្រើនពេកមិនសម្រេច!

ភ្នំពេញៈ ជនរងគ្រោះចំនួន២នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពគប់ដុំបង បម្រុងវាយប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារតែមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋឃើញទាន់ ក៏ស្រែកឆោឡោធ្វើឲ្យជនសង្ស័យភ័យនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីយប់ ថ្ងែទី៨ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ សឿង លី អាយុ ៣២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ ចោមចៅ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួននិងសង្សារឈ្មោះ លី ស្នា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះនៅខេត្តតាកែវ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ដែលមានពាក់ស្លាកលេខ កណ្តាល1B- 4888 បានធ្វើដំណើរមកទិញទឹកក្រឡុកនៅកន្លែងមួយ ខណៈដែលទិញរួច ក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវវែងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ក្បែរហាងមួយកន្លែង ស្រាប់តែមានជនសង្ស័យជាក្រុមចោរមានគ្នា៦នាក់ ឈរចាំក្បែរនោះ ក៏ធ្វើសកម្មភាព យកដំបងគប់មកលើខ្លួនរួមនិងសង្សារ បណ្តាលឲ្យបុរសជាសង្សារ រេចង្កូតម៉ូតូដួលបោកនៅនិងខឿនផ្លូវដួលម៉ូតូ រួចក្រុមជនសង្ស័យបានចុះពីលើម៉ូតូបំណងប្លន់យកម៉ូតូ ប៉ុន្តែដោយនៅកន្លែងកើតហេតុ តែដោយមានប្រជាពលរដ្ឋនៅច្រើនពេក ជនសង្ស័យរត់យកតែកាបូបលុយ ហើយបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលពីកន្លែងដោយសុវត្ថិភាពតែម្តង ចំណែកជនរងគ្រោះខាងបុរសរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ រីឯខាងនារីវិញគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះទេ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យយកទៅរក្សាទុកសិនដើម្បីរង់ចាំក្រុមគ្រួសារមកទទួលទៅវិញ ហើយសមត្ថកិច្ចនិងបន្តសាកសួរជនរងគ្រោះបន្ថែមទៀត ៕

មតិយោបល់