ផ្ទះ ព័ត៌មានជាតិ រថយន្តបើកបុកផ...

រថយន្តបើកបុកផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត នៅក្រុងសៀមរាប

0

សៀមរាប: កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកផ្ទះពលរដ្ឋ ត្រង់ចំណុចផ្លូវបេតុង ច្រកចូលផ្ទះតាអុចខាងកើតហាងនំប៉័ងផ្សារលើធំថ្មី ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

រថយន្តម៉ាក ហ្វជីន័រ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-8844 បានបើករេចង្កូតបុករបងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តបែកកង់ឆ្វេង និងផ្ទុះពោង។

បញ្ជាក់៖ ករណីនេះមិនបង្កឲ្យមនុស្សរងរបួសឡើយ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ៕

មតិយោបល់