ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សន្តិសុខយាមធនាគារហត្ថាកសិករម្នាក់មានជំងឺមិនស្រួលខ្លួនហើយបាននិយាយថាគេមិនស្រួលខ្លួនតែគ្មានអ្នកចាប់អារម្មណ៍ក៏សុខចិត្តដេកយាមរហូតដល់គាំងបេះដូងស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹកនៅអាគារលេខ៦៧អាផ្លូវ២៨៩ ក្រុម៦៨ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះចាន់ ហឿន ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊នសន្តិសុខប៊េសប្រចាំការនៅធនាគារហត្ថាកសិករមានស្រុកកំណើតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
មុនពេលកើតហេតុជនរងគ្រោះ(សព)បាននិយាយប្រាប់ថាមិនសូវស្រួលខ្លួនរួចធ្វើការធម្មតារហូតដល់វេលាម៉ោង៥និង៥១នាទីព្រឹកក្មួយបានដើរចេញពីផ្ទះលេខ៦១ផ្លូវ២៨៩សង្កាត់បឹងកក់ទី២ខណ្ឌទួលគោកមកអង្រួនជើងជនរងគ្រោះតែមិនភ្ញាក់រហូតដល់ម៉ោងកើតហេតុវេលាម៉ោង៨និង២២នាទីក្មួយមកអង្រួនជើងម្តងទៀតទើបដឹងថាពូរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។
ឆ្លងតាមការពិនិត្យរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រលោកសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ជំងឺលើសឈាម)។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់