ព័ត៌មានជាតិ

ព្រឺសម្បុរ! បុរសម្នាក់ត្រូវជនជាតិវៀតណាម បើកត្រាក់ទ័រកិនស្លាប់ក្នុងទឹកត្រពាំង

ស្វាយរៀង: កាលពីវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងទឹកត្រពាំង ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ផៃ ផាត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនសង្ស័យឈ្មោះ ង្វៀង ជីតាំ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតាំងចូវ ឃុំតាំងងរ ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើម្លុងនៅមាត់ត្រពាំង ខណ:នោះជនសង្ស័យបានបើកត្រាក់ទ័រទៅព្យួរដី ហើយក៏ថយទៅក្នុងមាត់បឹងដើម្បីភ្ជួ ដោយមិនឃើញមនុស្សទេ លុះឡើងមកវិញក៏ឃើញជនរងគ្រោះត្រូវត្រាក់ទ័រកិនស្លាប់ទៅហើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់