ព័ត៌មានជាតិ

Update៖ គួរឲ្យរន្ធត់ ស្រក់ទឹកភ្នែក! ឆេះអាគារកន្លែងផ្ញើរថយន្ត «ឈូកទិព្វ» យ៉ាងសន្ធោសន្ធៅជាន់ទី៧ ឆក់យកជីវិតម្តាយនិងកូនស្រី២នាក់

ភ្នំពេញ: គ្រោះអគ្គិភ័យមួយ បានឆាបឆេះនៅអាគារឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកបាញ់ពន្លត់ កាលពីវេលាម៉ោង ៣និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លើបង្អស់ សម្រាប់បុគ្គលិកស្នាក់នៅ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យរថយន្តចំនួន១៥គ្រឿង មកបាញ់ពន្លត់ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍ខាងលើ
បានបណ្ដាលឲ្យស្លាប់មនុស្សចំនួន២នាក់ ម្តាយនិងកូន មានស្រុកកំណើតស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរ បុគ្គលិកផ្នែកអនាម័យ នៅឈូកទិព្វ។

ដោយឡែកសពម្ដាយ និងកូនក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់