ព័ត៌មានអន្តរជាតិ

គណបក្ស​ប្រជាធិបតេយ្យ​ប្រកាស​ ចោទប្រកាន់លោក ត្រាំ ជាផ្លូវការចំនួនពីរករណី

អាមេរិកៈ មេដឹកនាំបក្សប្រជាធិបតេយ្យនៅសភាអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសផ្លូវការ សម្រាប់បទចោទប្រកាន់ ប្រឆាំងនឹងលោក ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចំនួនពីរករណី គឺបទរំលោភអំណាច និងរារាំងដំណើរការ​ស៊ើប​អង្កេត​របស់​សភា។ នេះបើយោងតាមសារព៍ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ដំណើរការ​បន្ទាប់ទៀត ​គឺ​រដ្ឋសភា​ពេញ​អង្គ ​នឹង​បោះ​ឆ្នោត​សម្រេច​លើ​បទ​ចោទ​​នេះ ដែលគេរំពឹងថា ព្រឹទ្ធសភា​​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ​នឹង​បើក​សវនាការ​កាត់​ទោស​លោក​ ត្រាំ នៅ​ខែ​មករា​ខាង​មុខ​នេះ ​ប្រសិនបើ​លោក ត្រាំ ត្រូវ​បាន​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែងនោះ។

យ៉ាងណាមិញការទម្លាក់​​រូប​លោក​ចេញ​ពី​តំណែង​បាន ​លុះត្រាមាន​សំឡេង​គាំទ្រ ៦៧ លើ ១០០ នៅ​ក្នុង​ព្រឹទ្ធសភា ដែល​ករណី​នេះ គេមើលឃើញថា ប្រហែល​ជា​មិន​អាច​ទៅរួចទេ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏ត្រូវ​​មាន​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ចំនួន ២០ នាក់ ប្រឆាំង​នឹង​លោក ត្រាំ៕

មតិយោបល់