ភ្នំពេញៈ នៅវេលាម៉ោង ១ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតសង្កាស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីនារីម្នាក់ចង់លោតពីលើស្ពានអាកាសស្ទឹងមានជ័យសម្លាប់ខ្លួន ដោយស្ត្រីរងគ្រោះមានអាយុប្រហែល ២៧ ឆ្នាំ ជាជនជាតិវៀតណាមមិនចេះនិយាយខ្មែរ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ផ្អើលដល់អ្នកកាសែតនិងពលរដ្ឋតាមដងផ្លូវតែមិនរំខានសមត្ថកិច្ចទេ ហើយក៏បានប្រជាពលរដ្ឋជួយនិយាយត្រូវចិត្តលើងជិះPass Appទៅបាត់៕
«ហាមលួចចម្លងអត្ថបទដោយគ្មានការអនុញាត»
មតិយោបល់