ព័ត៌មានជាតិ

លោក Kazuo Hirai នឹង​ឡើង​ជា​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ ​Sony

ក្រុមហ៊ុន Sony បានប្រកាសថាក្រុមហ៊ុននឹងមានការផ្លាស់ប្តូរនូវគណៈគ្រប់គ្រង់។ យោងតាមប្រភពព័ត៌មានអាចជាលោក Kazuo Hirai នឹងមកជំនួសតំណែងរបស់លោក Sir Howard Stringer ដែលជាប្រធាន​ និងជានាយកប្រតិបត្តិរបស់ Sony។ លោក Sir Howard Stringer មានការពេញចិត្ត និងសរសើរ​ទៅលើស្នាដៃរបស់លោក Hirai ជាមួយនឹងគម្រោងការដែលទទួលបានភាពជោគជ័យកាលពីឆ្នាំ 2009។

គួរបញ្ជាក់ផងដែរថាលោក Kazuo Hirai គឺជាជើងចាស់មួយរូបដែលមានជំនាញខាងដោយស្រាយបញ្ហាដែលកើតមានឡើងលើឧបករណ៍ Sony PlayStation ចាប់តាំងពីមាន PlayStation ជំនាន់ដំបូងរហូតមកដល់ពេលនេះ។ ក្នុងនោះលោកក៏មានជំនាញខាង Sony VAIO និងទូរស័ព្ទដៃសេរី Walkman ផងដែរ។

តាមការឲ្យដឹងលោក Hirai នឹងឡើងកាន់តំណែងជានាយក និងនាយប្រតិបត្តិ Sony ចាប់ពីថ្ងៃទី 1 ខែមេសាខាងមុខនេះ ហើយចំណែកលោក Stringer កាន់ក្លាយទៅជា អគ្គនាយកប្រធានគណៈកម្មការ ចាប់តាំងពីខែមិថុនា ចំណែកលោក Yotaro Kobayashi ដែលជានាយកបច្ចុប្បន្ននឹងចូលនិវត្តន៍៕

មតិយោបល់