ភ្នំពេញៈ នៅវេលាម៉ោង ៣និង២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ ក្រុមទី២៦ ភូមិ១២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ជាវ តាយ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអភិបាលខេត្តកំពត មានមុខរបរជា ម្ចាស់ភោជនីយដ្ឋានឈូកទិព្វ ។
ជនរងគ្រោះឈ្មោះ ព្រុំ ថា ភេទស្រី អាយុ ៥៦ឆ្នាំ ជាអ្នកលាងចាន។
ជនរងគ្រោះឈ្មោះ ព្រុំ សុខលី ហៅ លីយ៉ា អាយុប្រហែល ១៨ឆ្នាំ ជាអ្នករៀបចំបន្ទប់ ស្នាក់នៅបន្ទប់ទី៥ កន្លែងកើតហេតុ ស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់ឱបគ្នា ។
មូលហេតុ៖ កំពុងស្រាវជ្រាវ។
ករណីអគ្គិភ័យនេះ បានឆេះរោងស្នាក់នៅរបស់បុគ្គលិកជាន់ទី៧ ទំហំ២.៥០ម៉ែត្រx៣០ម៉ែត្រ ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ប៉ុន្តែស្លាប់មនុស្ស ២នាក់ រថយន្តការិយាល័យអគ្គិភ័យចេញអន្តរាគមន៍ចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩ឡានស្មើ នឹង៣៥ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើ នឹង៦ម៉ែត្រគូប និងពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត។
បញ្ជាក់៖ ជនរងគ្រោះទាំង ២នាក់ ជាម្ដាយកូននឹងគ្នា៕
មតិយោបល់