សៀមរាបៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់ និងរបួស ត្រង់ចំណុចមុខផ្ទះឈ្មោះ ហាយ យ៉ាត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជនរងគ្រោះរួមមាន៖
១/ឈ្មោះ យ៉ាង់ យត ភេទប្រុស ឆ្នាំកំណើត ១០.១០.២០០៦ ទីលំនៅបច្ចុប្បន្នភូមិគោកត្នោត ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ (ស្លាប់)។
២/ឈ្មោះ ធូ វណ្ណថង ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោកត្នោត ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ (រងរបួសធ្ងន់)។
មូលហេតុ៖ ជនរងគ្រោះទាំងពីរខាងលើ បានទៅដាក់ធុងបាស់ នៅក្នុងកម្មវិធីជប់លៀង កាត់ចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុសរបស់ឈ្មោះ ហាយ យ៉ាត បានលើកដែកទីបសម្រាប់ចងម៉េក្រូ ស្រាប់តែទៅប៉ះនឹងខ្សែភ្លើងស្រាត បញ្ជូនចរន្តអគ្គិសនីមានកម្ពស់ប្រហែល ៨ម៉ែត្រពីដី ។
សន្និដ្ឋាន៖ របស់គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរពិតជាស្លាប់ និងរងរបួសធ្ងន់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុឃើញថា មិនមានពាក់ព័ន្ធនិងរឿងឃាតកម្មទេ ធ្វើកំណត់ហេតុសពរួច ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ៕
មតិយោបល់