ព័ត៌មានជាតិ

ចោរឆក់យ៉ាងសកម្ម២នាក់ មានទាំងមុខសញ្ញាទើបចេញពីមណ្ឌលកែប្រែទៀត ឆក់កាបូបជនជាតិចិនអស់លក្ខណ៍ជាប់ខ្នោះទាំង២

ព្រះសីហនុ: កាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ មានករណីជនសង្ស័យ២នាក់ជិះម៉ួតូម៉ាកវីវ៉ា១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-6810 លើដងផ្លូវ ស្ថិតក្នុងក្រុមទី៩ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីជនជាតិចិនដែលកំពុងដើរតាមដងផ្លូវ។ ភ្លាមនោះកម្លាំងជំនាញ បានសហការគ្នាដេញចាប់បាននៅចំណុចភ្លើងស្តុបផ្សារពាណិជ្ជកម្មក្រុមទី៤ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ យកមកសាកសួរមានឈ្មោះដូចខាងក្រោម៖

ជនសង្ស័យទី១ឈ្មោះ ហ៊ាង ពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិនំបញ្ចុកក្រុមទី៤៣ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាអ្នកបើកម៉ូតូ (ហើយក៏ជាមុខសញ្ញាទើបចេញពីមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ) ។
ទី២ឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រកដ បច្ចុប្បន្នរស់នៅភូមិជាមួយគ្នា ជិះពីក្រោយជាអ្នកឆក់កាបូប ។ ឈ្មោះ នួនបញ្ញា ក៏់បានឆ្លើយសារភាពថា៖ កន្លងមកខ្លួនធ្លាប់បានឆក់​យកកាបូបរបស់ភ្ញៀវចំនួន២លើក រួចហើយរត់គេចទៅភ្នំពេញ ទើបមកក្រុងព្រះសីហនុវិញក៏បបួលឈ្មោះ ហ៊ាង ពន្លឺ ឆក់ ក៏ត្រូងសមត្ថកិច្ចចាប់បាន ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាង ៖ កាបូបដៃដាក់ប្រាក់១ ពណ៌ខៀវ,ប្រាក់ចំនួន៣០ដុល្លារ, ទូរសព្ទដៃម៉ាក Iphone ពណ៌ទឹកមាស១គ្រឿង (ផលចោរកម្ម) , ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ មិនស្គាល់ស៊េរី ពាក់ស្លាកលេខ ភ្នំពេញ 1Z-6810 (មធ្យោបាយធ្វើសកម្មភាព) ។

ចំណែកជនរងគ្រោះឈ្មោះ WEi XiAO MiN ភេទស្រី អាយុ៣៦ឆ្នាំ សញ្ជាតិចិន មុខរបរទេសចរណ៍ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន-ចាប់យកនៅអធិការដ្ឋានននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញ ចាត់ការតាមបនីតិវិធីច្បាប់ ៕

មតិយោបល់