ព័ត៌មានជាតិ

មេឃត្រជាក់ៗដុតភ្លើងអាំងក្បែរធុងហ្គាស បណ្ដាលឲ្យឆាបឆេះត្រាក់ទ័រគ្មានសល់

បន្ទាយមានជ័យ: នៅវេលាម៉ោង ១២ និង ២០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្លើងឆេះត្រាក់ទ័រគូបូតា១គ្រឿងម៉ាកមិចសែ ស្ថិតខាងលិចភូមិអំពិលព្រង់ប្រហែល១៣០០ម៉ែត្រ ខេត្តបន្តាយមានជ័យ។

ម្ចាស់ឈ្មោះ ក្ដៀប សៅរ៉ាន ប្ដី អាយុ ៣៤ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ និត សៅដា អាយុ ៣៣ ឆ្នាំ រស់នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ដោយទ្រាំនឹងភាពត្រជាក់មិនបាន ជនរងគ្រោះបានយកគល់ឈើដុតអាំងភ្លើងជិតត្រាក់ទ័រ ហើយមានធុងម៉ាស៊ុតនិងធុងហ្គាសនៅក្បែរនោះ បន្ទាប់មកគាត់ក៏ដើរយកម៉ាស៊ុតទៅចាក់ម៉ាស៊ីនច្រូតស្រូវប្រហែល៤០០ម៉ែត្រ មួយសន្ទុះក្រោយមកក៏ឮសម្លេងផ្ទុះហ្គាសខណ:មកមើលឃើញភ្លើងឆេះត្រាក់ទ័រតែម្ដង។

ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យមិនចេញប្រតិបត្តិការនោះទេ ព្រោះទទួលបានព័ត៌មានយឺតពេល៕

«ហាមលួចអត្ថបទដោយគ្មានការអនុញ្ញាត»

មតិយោបល់