Fast and Furious ជាកំពូលភាពយន្តដ៏ល្បី ដោយនៅថ្ងៃនេះ Fast and Furious បានដាក់បញ្ចាំងវគ្គថ្មីគឺ Fast and Furious 7 នៅតាមរោងកុន ជុំវិញពិភពលោក។
យោងតាមការចុះផ្សាយរបស់ Business Insider បានឲ្យដឹងថា ភាពយន្ត Fast and Furious 7 នឹងក្លាយជាភាពយន្តមួយដែលរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ខណៈដែលភាពយន្ត Captain America: The Winter Soldier កំពុងតែគ្រោងតំណែងជាភាពយន្តរកប្រាក់ចំណូលបានខ្ពស់ជាងគេសម្រាប់ឆ្នាំ នេះ ជាមួយនឹងទឹកប្រាក់ ៩៥ពាន់លានដុល្លារអាមរិក។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣ Fast and Furious 6 រកប្រាក់ចំណូលបាននៅជុំវិញពិភពលោក ៧៨៨លានដុល្លារអាមេរិក ដូច្នេះឆ្នាំនេះ Fast and Furious 7 នឹងអាចរកចំណូលបាន ១ពាន់លានដុល្លារអាមេរិក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់