ព័ត៌មានជាតិ

កម្មការិនីនៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់នៅស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

កំពង់ឆ្នាំង: កម្មការិនីបម្រើការងារ នៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន ១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ស្ត្រីដែលមានសំណាង បានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះ មានឈ្មោះ ងួន ស្រីពៅ អាយុ២៦ឆ្នាំ ជាកម្មការិនីបម្រើការងារ នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក ស្នាក់នៅក្នុងរោងចិញ្ចឹមជ្រូកតែម្ដង ស្ថិតក្នុងភូមិដំណាក់កី ឃុំជើងគ្រៀវ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់ទីតាំងកំពុងស្នាក់នៅ ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ងួន ស្រីពៅ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ អ្នកនាងមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារតែជីវភាព គ្រួសារជួបការលំបាក ខ្វះខាត់ និងរស់នៅក្នុងភាពក្រខ្សត់ និងមានកូនតូចចំនួន២នាក់ នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាក់ចេញពីស្រុកកំណើត មករស់នៅខេត្តកំពង់ឆ្នាំង ដោយសុំគេស្នាក់នៅក្នុងរោងចិញ្ចឹមជ្រូក និងជួយមើលថែ ដាក់ចំណីឱ្យជ្រូកនៅក្នុងកសិដ្ឋាន ដើម្បីទទួលបានចំណូលខ្លះ។

អ្នកនាងបានបន្តទៀតថា ជាមួយនឹងការងារជាអ្នកមើលថែ និងចិញ្ចឹមជ្រូកនេះ មានពេលទំនេរខ្លះ អ្នកនាងក៏ទៅស៊ីឈ្នួល ដកស្មៅនៅចម្ការបន្លែគេ ខ្លះគ្រាន់បានចំណូលបន្ថែម។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីដាក់ចំណីឱ្យជ្រូកក្នុងកសិដ្ឋានរួច អ្នកនាងបានទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែផ្លែគូលេន ពីអ្នកលក់ដែលស្ថិតនៅជិតកសិដ្ឋានចំនួនមួយដប លុះពេលមួល គម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាង ឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយ:លេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ទឹកប្រាក់១០០លានរៀលនេះ ពិតជាមានសារសំខាន់បំផុត ដោយក្រោយពីទទួលបានលុយរង្វាន់ធំនេះ អ្នកនាងនឹងយកមួយចំនួន ទៅសងបំណុលគេ ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

មតិយោបល់