ព័ត៌មានជាតិ

ចុះបង្ក្រាបនារីរកស៊ីផ្លូវភេទចំនួន៥នាក់ និងមេការម្នាក់ ជ្រកក្រោមយីហោ ម៉ាស្សា កោសជប់

ភ្នំពេញៈ សេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិចកម្លាំងនគរបាលប្រឆាំងបទល្មើស និងការពារអនីតិជន បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបផ្ទះកោសជប់មួយកន្លែង យីហោ ភ្នំ ភ្នំ ដែលមានទីតាំងស្ថិតផ្លូវ៥៩៨ ផ្ទះ២២សេ សង្កាតបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួននារីរងគ្រោះវ័យក្មេងៗបានចំនួន៥ នាក់ ស្រ្តីជាមេការម្នាក់។ ក្រោយពីធ្វើការឃាត់ខ្លួននារីពាក់ព័ន្ធ ត្រូវបញ្ជូនទៅអធិការនគរបាលប្រឆាំងបទល្មើស និងការពារអនីតិជនខណ្ឌ ដើម្បីចាត់ការបន្តទៀត៕

ព័ត៌មានលម្អិត Post News និងផ្សាយពេលក្រោយ ៖

https://youtu.be/3zYHzZUJ2KY

មតិយោបល់