ព័ត៌មានជាតិ

រណ្ដៅទឹកក្រុមហ៊ុន 7NG ឆក់យកជីវិតក្មេងប្រុសម្នាក់

កណ្តាល: ក្មេងប្រុសម្នាក់បាត់ជីវិត ខណ:នាំមិត្តភក្តិទៅហែលទឹកលេង បណ្ដាលលង់ស្លាប់ កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចដើមអាទាំង (ក្រុមហ៊ុន7NG) ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន ម៉េងលាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរមរសិស្ស រស់នៅភូមិវិហារខ្ពស់ ឃុំវិហារខ្ពស់ ក្រុងសួង ខេត្តត្បួងឃ្មុំ ម្តាយឈ្មោះ ហេង លីដា អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងក្រុមហ៊ុន7NG ភូមិព្រៃចាស់ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មិត្តភក្តិជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានមកលេងម្តាយ ដែលស្នាក់នៅក្នុងក្រុមហ៊ុន7NG ហើយជនរងគ្រោះ និងមិត្តភក្តិបានមកងូតទឹកលេងនៅស្ទឹងបឹងអាទាំង ពេលកំពុងងូតទឹកលេងនោះ ក៏រអិលជើងធ្លាក់ទឹកជ្រៅ ហើយទឹកគួច បណ្តាលឲ្យលង់ និងបាត់ខ្លួនរកមិនទាន់ឃើញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះកន្លែងកហេតុ ដើម្បីជួយអន្តរាគមន៍ ជួលទូកមុជរកជនរងគ្រោះបន្តទៀត៕

photo_2016-09-17_18-09-04

photo_2016-09-17_18-08-52

photo_2016-09-17_18-08-53

photo_2016-09-17_18-08-55

photo_2016-09-17_18-08-57

photo_2016-09-17_18-08-59

photo_2016-09-17_18-09-02

មតិយោបល់