ព័ត៌មានជាតិ

ឃាត់ខ្លួន មនុស្ស ២​នាក់ ពី​បទ​ចែកចាយ​គ្រឿងញៀន​

​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង កម្លាំង​បាន​ចុះបង្ក្រាប ករណី​ចែកចាយ ថ្នាំញៀន ឃាត់ខ្លួន​បាន​២​នាក់ និង​រឹបអូស​បាន​យ៉ាម៉ា​បាន ៤​គ្រាប់​។​

​យោងតាម មន្ត្រីនគរបាល ស្រុក​កំរៀង​បានឲ្យដឹងថា ក្នុង​នោះ​ម្នាក់​មាន​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩៦ ដប​.​ចខ ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៤ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក សា​អឿន កោសល្យ​មុនី សាលាដំបូង​ខេត្ត ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ អ៊ុច វិច្ឆិកា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ចុង​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម មក​ស្នាក់នៅ ប​ណ្តោះ អាសន្ន​ឆ្លងដែន ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង ឈ្មោះ យិន យួន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង ស្រុក​កំរៀង (​ជា​អ្នកលក់​) មាន​ដីកាចាប់ខ្លួន ពី​តុលាការ​ផង ដោយ​ជាប់ ចោទ​ពី​បទ​សម្រួល ឲ្យប្រើ​ប្រាស់​ដោយ ខុស​ច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១២ នៅ​ភូមិ​.​ឃុំ​.​ស្រុក​ភ្នំព្រឹក កន្លង​ទៅ​រួច​គេចខ្លួន​បាត់​៕​
2014-04-25_144807

មតិយោបល់