បាត់ដំបង: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥នាទីយប់ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង នគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ដកកាំភ្លើងបាញ់អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។
មន្ដ្រីនគរបាលរូបនោះឈ្មោះ នៅ លីដា អាយុ ៣២ឆ្នាំ មានតួនាទី នាយផ្នែក នៃច្រកទ្វារអន្ដរជាតិដូង បានដកកាំភ្លើងម៉ាក Sig Sauer បាញ់បោះសេរី។
មូលហេតុ៖ ស្រវឹងស្រាជោគជាំ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅអធិការស្រុកកំរៀង នៅវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីចង់បានព័ត៌មាន ថាតើរហូតដល់ពេលនេះ បន្តនីតិវិធីចំពោះជនបង្កដូចម្ដេចខ្លះ សង្ស័យមានអ្នករត់ការដោះលែងបាត់ហើយទេដឹង ឬមួយយ៉ាងណា។
អ្នកខ្លះបានលើកទ្បើងថា ប្រហែលជាថ្នាក់លើ បានត្រឹមតែដាក់វិន័យកងកម្លាំង ឬដកបញ្ឈរជើង ហើយក៏ដោះលែងបាត់ទៅ បើសិនជាចំអ្នកគ្មានខ្សែវិញ ប្រាកដជាបញ្ជូនទៅកាន់តុលាការហើយ។
យ៉ាងណាមិញករណីបាញ់ទ្បើងផ្អើលមួយស្រុកកំរៀង ខេត្តបាត់ដំបងនេះ ពលរដ្ឋកំពុងចាំមើល ចំណាត់ការយ៉ាងណា សូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៏ខ្លាចមិនហ៊ានផ្ដល់ព័ត៌មានដល់អ្នកកាសែត រកតែសុខរៀងៗខ្លួន ទោះបីដឹងរឿងនេះ ខុសដល់កម្រិតណាក៏ដោយ៕
មតិយោបល់