ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នារីបុគ្គលិក ក្រុមហ៊ុនទឹកដោះគោ DKSH

0

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់យកទូរស័ព្ទដៃ នៅចំណុចមុខក្រុមហ៊ុនទឹកដោះគោ DKSH ផ្លូវមុនីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ន ស្រីនិច ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ០៥ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ បុគ្គលិក ក្រុមហ៊ុនទឹកដោះគោ DKSH ។

ជនសង្ស័យឈ្មោះ សេក សម្បត្តិ ហៅ វ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៥ និង០០នាទី នៅចំណុចកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកនិច ពណ៌ស ជាមួយមិត្តភក្កិស្រីម្នាក់ទៀតឈ្មោះ ស្រីណេ ដោយទុកទូរសព្ទ័ដៃ ០១គ្រឿងម៉ាក អាយហ្វូនសិច ពណ៌ទឹកប្រាក់ នៅក្នុងហោប៉ៅខាងក្រោយ ពេលនោះមានជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ។

ខណ:នោះជនរងគ្រោះ បានស្រែកឆោឡោឡើងជនសង្ស័យឈ្មោះ សេក សម្បត្តិ ហៅ វ៉ាន់ បានលោតចុះពីលើម៉ូតូបម្រុងរត់គេចខ្លួន តែត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ កំពុងល្បាតក៏ដេញចាប់ឃាត់ខ្លួនបានតែម្ដង ចំណែកជនសង្ស័យឈ្មោះ ត្រេន បានជិះម៉ូតូគេចខ្លួនបាត់ ដោយយកទូរសព្ទ័ដៃរបស់ជនរងគ្រោះទៅជាមួយផងដែរ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់