ព័ត៌មានជាតិ

ខឹងបើកសម្លេងបាស់លឺអ្នកជិតខាងស្រែកជេមានអីឪក្មេកកូនប្រសារព្រួតវាយម្ខាងប៉ុស្តិ៍ម្ខាងពេទ្យ

កៀនស្វាយ: ករណីហិង្សាមួយដែលកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨និង៤៥ នាទី ចំណុចកើតហេតុ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះ០១នាក់ ឈ្មោះ ហ៊ុ សុភា ភេទប្រុស អាយុ ៣២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ-ឃុំកើតហេតុ ។
ជនសង្ស័យ០៣នាក់
១.ឈ្មោះ ខន ថុនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ចុងភៅ មានលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន) ។
២.ឈ្មោះ ស្រី ម៉ាច ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ សំណង់ មានលំនៅភូមិ-ឃុំកើតហេតុ (ឃាត់ខ្លន) ។
៣.ឈ្មោះ ស្រី ភារុន ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ហ៊ុ សុភា ឃើញផ្ទះជនសង្ស័យឈ្មោះ ស្រី ម៉ាច ភេទប្រុស មានការផឹកស៊ី ហើយបើកឧបករណ៍បំពងសំឡេង (ស្ពិកឃ័រ) ជនរងគ្រោះបានស្រែកជេរប្រមាថទៅ ជនសង្ស័យឈ្មោះ ស្រី ម៉ាច ភេទប្រុស ពេលនោះទាំង ជនរងគ្រោះ និងជនសង្ស័យ មានការជេរប្រមាថគ្នាទៅវិញទៅមក រហូតដល់មានការវាយប្រតាយប្រតប់គ្នា ឃើញដូច្នេះឈ្មោះ ខន ថុនា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរចុងភៅ ដែលជាកូនប្រសាររបស់ឈ្មោះ ស្រី ម៉ាច បានរត់ចេញពីក្នុងផ្ទះ ទាញយកឈើមូលមកវាយលើជនរងគ្រោះ ចំនួន៣ដំបង ហើយ ឈ្មោះ ស្រី ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចុង
ភៅ និងឈ្មោះ ស្រី ម៉ាច បាននាំគ្នាព្រួតវាយជនរងគ្រោះឈ្មោះ ហ៊ុ សុភា បណ្តាលឲ្យរងរបួសបែកក្បាល ដាច់សាច់រយះខ្នងជាច្រើនកន្លែង ។ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ពេលទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ ចុះទៅ
ដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យទាំងបីនាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ករណីនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់