ព័ត៌មានជាតិ

រថយន្តនីសាន់ពន្លះទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រ ចាក់ពងទាចោលពេញផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ញារជើងរងការខូចខាត យ៉ាងដំណំបង្កការភ្ញាក់ផ្អើល ម្ដុំស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1712 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យអូសក្រឡាប់ផ្ញារជើងជាច្រើនម៉ែត្រ រងការខូចខាតចាក់ពងទាចោលពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ មកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់