ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចកម្ពុជាបណ្តេញចេញ

ព្រះសីហនុៈ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ បានសហការជាមួយ កម្លាំងនគរបាលទីស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។

នគរបាលអន្តោប្រវេសន្ត បានឲ្យដឹង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី ថា ជនជាតិនេះ មានឈ្មោះ YOU JIANPING ភេទប្រុស អាយុ ៣៥ឆ្នាំ បានទទួលពីស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ពីបទល្មើស ខ្វះលទ្ធភាពចិញ្ចឹមខ្លួន និងគ្មានជនណាផ្សេងធានាជួយដោះស្រាយ។

ជនជាតិចិនខាងលើ បានបណ្តេញចេញអោយផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZA687 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេស រយៈពេល ០៣ឆ្នាំ៕

 

មតិយោបល់