ព័ត៌មានជាតិ

ច្រើនណាស់! យុវជនចំនួន១១នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ចាប់ពីថ្ងៃទី៦ រហូតដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។

ជនសង្ស័យចំនួន១១នាក់រួមមាន៖
១/ឈ្មោះ សូន សុភាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២/ឈ្មោះ ស្រ៊ន ឆៃល័ក្ខ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣/ឈ្មោះ ជួន សុខា ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤/ឈ្មោះ ភ័ក្រ តូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជធានីភ្នំពេញ។
៥/ឈ្មោះ ធី លិញ ភេទប្រុស អាយុ ​២០​ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៦/ឈ្មោះ អ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៧/ឈ្មោះ អ៊ុយ សុផាន់ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៨/ឈ្មោះ កន ចម្រើន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ
៩/ឈ្មោះ ផុន ពិសាល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
១០/ឈ្មោះ ញៀន វណ្ណះ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីខ្សាច់។
១១/ឈ្មោះ ថន វុធថៃ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
អ្នកទាំង២ស្នាក់នៅរោងកម្មករផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លាចំនួន៦ (តូច៤ ធំល្មម២)
-ម៉ូតូចំនួន ៥គ្រឿង
-ទូរស័ព្ទដៃចំនួន៤គ្រឿង
-កញ្ចប់បារីម៉ាកMeviusចំនួន០១
-សម្ភារ:សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវម្លាំងជំនាញកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់