ព័ត៌មានជាតិ

សិស្សសាលា៣នាក់ ជិះម៉ូតូឌុបគ្នាជ្រុលទៅបុកនឹងក្លោងទ្វាវត្ត បណ្ដាលឲ្យរបួសធ្ងន់២នាក់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់ សិស្សសាលា ៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ទៅបុកនិងក្លោងទ្វារវត្តបណ្ដាល ឲ្យរងរបួសធ្ងន់ស្រាល ត្រង់ចំណុចក្លោងទ្វារវត្តទួលខ្សាច់ ស្ថិតភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដំណើររឿង៖ មុនពេលកើតហេតុ មានសិស្សសាលា ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6925 ឌុបគ្នាបំណងចូលទៅក្នុងវត្តទួលខ្សាច់ ខណៈមកដល់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកនិងក្លោងទ្វារវត្ត បណ្ដាលរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតរងរបួសស្រាល ដោយម្នាក់រស់នៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច និង២នាក់ទៀតមានទីលំនៅក្រុងកំពង់ឆ្នាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងយកវត្ថុតាងទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាន៕

មតិយោបល់