ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១ ត្រង់ចំណុចច្រាំងទន្លេមេគង្គក្រោម ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានប្រជាពលរដ្ឋ បានមកកាប់ឆ្ការចំការ ធំក្លិនស្អុយរកមើល ក៏ប្រទះឃើញសាកសពសពបុរសម្នាក់ រុំកៅស៊ូទាំងអាក្រាតកាយ សង្ស័យករណីឃាតកម្ម រួចក៏រាយការណ៍ទៅសមត្ថកិច្ច។
យ៉ាងណាមិញមកទល់ពេលនេះ សមត្ថកិច្ច នៅមិនទាន់អាចបញ្ជាក់ថា ជាករណីឃាតកម្ម ឬអ្វីឲ្យពិតប្រាកដទ្បើយ កំពុងរង់ចាំមន្ត្រីជំនាញ កោសល្យវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យជាក់ស្តែង។
ដោទ្បែកសពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់នៅវត្តចំប៉ា កំពុងស្វែងរកសាច់ញាតិ។
បើសិនជាបងប្អូនណា បាត់សមាជិក ឬមានអ្នកស្គាល់សពដូចក្នុងរូប អាចទំនាក់ទំនងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឯងបាន៕
មតិយោបល់