ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មានករណីទំនាស់មួយបានកើតឡើងរវាងរ៉ឺម៉កកង់បីនិងរ៉ឺម៉កដឹកទឹកកក ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់២ហៅមកសួរនាំទើបដឹងថាជាការយល់ច្រឡំ ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុមានរ៉ឺម៉កកង់បីមួយគ្រឿងធ្វើដំណើរលើផ្លូវកម្ពុជាក្រោមមកដល់ចំណុចកែងនឹងផ្លូវ២៦១បំរុងបត់ក៏មានរ៉ឺម៉កដឹកទឹកកកចេញមកបិះប៉ះគ្នា ខណៈនោះម្ចាស់រ៉ឺម៉កដឹកទឹកកកភ្ញាក់ជេរ ក្រោយមករ៉ឺម៉កកង់បីមិនអស់ចិត្តរឿងជេរ ក៏ជិះតាមរហូតមកដល់ផ្លូវ១៥៦ ក៏ហៅក្រុមរ៉ឺម៉កកង់បីមកឡោមព័ទ្ធសួរ ប៉ុន្តែដោយម្ចាស់រ៉ឺម៉កដឹកទឹកកកភ័យក៏យករណារអារទឹកកកលើកជ្រលបំណងការពារខ្លួន មួយសន្ទុះក្រោយមកដំណឹងនេះលេចលឺដល់សមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់២ ក៏កោះហៅទៅសាកសួរទើបដឹងថាជាការយល់ច្រឡំ ក៏សម្របសម្រួលបំបែកហ្វូងគ្នាទៅធ្វើការងាររៀងៗខ្លួន ។








https://youtu.be/GsQ8GIvPBgE
មតិយោបល់