អ្នកចាំទី Cech បានបាត់បង់តំណែងលេខ១របស់ខ្លួននៅតោខៀវ ក្រោយ អ្នកចាំទី Courtious ចូលមកដណ្តើមតំណែងនោះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ក៏លេចនូវពាក្យចចាមអារាមថា អ្នកចាំទីរូបននេះ នឹងក្លាយជាគោលដៅរបស់ ហង្សក្រហម ។ នេះបើយោងតាមសារព័ត៌មាន មេត្រូ បានចុះផ្សាយនៅថ្ងៃទី ២៣ ខែ ធ្នូនេះ ។
អ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្លិបតោខៀវ ក្នុងអំឡុងខែ មករាខាងមុខ ។
អ្នកនាំពាក្យរបស់ Cech លោក Viktor Kolar បាននិយាយថា ក្លិបតោខៀវមានបំណងចង់រក្សាទុកគាត់ ឲ្យជួយ លើកពាន តែហង្សក្រហម ត្រូវការដើម្បីពង្រឹងគោលជំហររបស់ខ្លួន ហើយនឹងធ្វើការពិភាក្សានាំយក នាពេលដ៏ខ្លីខាងមុខ។
ការនាំយកអ្នកចាំទី Cech នេះគឺធ្វើយ៉ាងណាឲ្យក្លិប ផ្តល់ឱកាសឲ្យខ្លួន ក្រោយ Rodgers គ្មានលទ្ធភាពដឹកនាំក្រុមនៅរដូវកាលនេះ ៕
ព័ត៌មានជាតិ
មតិយោបល់