ព័ត៌មានជាតិ

Updated៖ រន្ធត់! អ្នកបើកឡានបាញ់ទឹកថែសួនបុរីប៉េង ហ៊ួត ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ភ្លាមៗ

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សែម សឿន អាយុ ២៣ឆ្នាំ(ស្លាប់) មុខរបរ បើករថយន្តបាញ់ទឹកស្រោចសួនក្នុងបុរីប៉េងហួត ច្រាំងចំរេះ មានទីកន្លែងស្នាក់នៅ ភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ 1CS-9747។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ធ្វើដំណើរពីកើតមកលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តមិនស្គាល់ម៉ាកបើកវ៉ា បណ្ដាលឲ្យបុកម៉ូតូពេញទំហឹង ជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ។

ក្រោយពេលកើតហេតុរថយន្តបើករត់គេចបាត់ស្រមោល សមត្ថកិច្ចក៏ចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់