បាត់ដំបង:កាលពីថ្ងៃអង្គារ៥កើតខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី នៅចំណុចក្រុមទី១៣ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួចយកទូរសព័្ទដៃអ្នកដទៃមួយបានកើតឡើងដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពលួចយកទ្រព្យសម្បត្តិរប ស់ជនរងគ្រោះឈ្មោះ បឿត វិរះ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ក្រុមទី១០ភូមិ សំរោងតាកុក ឃុំសំរោងក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលទូរស័ព្ទនោះម៉ាក អាយហ្វូន Iphone 12 Pro Max ព៌ណខ្មៅចំនួន ០១គ្រឿង។
ពេលដឹងថាបាត់ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ហើយផ្តើម ពីបញ្ហានេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្ម ទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញ និង កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល នរា ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង នោះ គឺ ឈ្មោះ រីម ហា លីម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ នរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និង ដក ហូត បានទូរសព័្ទ មួយគ្រឿងជារបស់ជនរងគ្រោះយកមកប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយសមត្ថកិច្ចនគរបាល រៀប ចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕
មតិយោបល់