ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ មានករណីម៉ាស៊ីនច្រូតបើកថយក្រោយកិនកុមាម្នាក់រងរបួសធ្ងន់ ស្ថិតភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ដំណើររឿង៖ នៅថ្ងៃកើតហេតុ មានម៉ាស៊ីនច្រូតស្រូវ១គ្រឿងម៉ាក KUBOTA DC.70 ពណ៌ក្រហមលាយស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) កំពុងច្រូតស្រូវហើយបានបើកថយក្រោយបណ្តាលឲ្យកិនជើងកុមារងគ្រោះឈ្មោះ អ៊ែល ម៉ានី ភេទប្រុស អាយុ ១១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ដែលរត់ដេញចាប់សត្វពីក្រោយរងរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅព្យាបាលនៅពេទ្យស្រុកព្រះស្តេច ចំណែកវត្ថុតាងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍សេនារាជឧត្តម ដើម្បីបន្តនីតិវិធី៕
មតិយោបល់