អាល់កុលក្លែងក្លាយចំនួន១៥៧ប៊ីដុង ត្រូវបានមន្ត្រីជំនាញបង្ក្រាបនិងដកហូត

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំង ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាព របស់ប្រជាពលរដ្ឋផងដែរ ។

ជាលទ្ធផលបានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុក នៅទីតាំងផ្ទះខាងលើ ជាបណ្តោញអាសន្ន និងចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *