ភ្នំពេញៈ នៅមុននេះ២នាទី អគ្គិសនីកម្ពុជា បានជូនដំណឹងតាមទំព័រហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា មានករណីដាច់ភ្លើងនៅសង្កាត់មួយចំនួនក្នុងខណ្ឌទួលគោក បណ្ដាលមកពីខូចខ្សែបណ្ដាញតង់ស្យុងមធ្យមក្រោមដី ប៉ុន្តែក្រុមការងារបច្ចេកទេសនឹងតភ្ជាប់វិញនៅម៉ោង១២យប់ ថ្ងៃទី១៩ ខែឧសភានេះ។
ហ្វេសប៊ុកអគ្គិសនីកម្ពុជា សរសេរថា “នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង16:39នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F2A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនតាមបណ្តោយ ផ្លូវលេខ337 ផ្លូវលេខ317 សង្កាត់បឹងកក់,ផ្លូវលេខ347 ផ្លូវលេខ530 ផ្លូវលេខ339 ផ្លូវលេខ528 ផ្លូវលេខ528 សង្កាត់បឹងកក់1,ផ្លូវលេខ566 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងមធ្យមក្រោមដី(MV)”។
ករណីនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១២យប់នេះ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
មតិយោបល់