ព័ត៌មានជាតិ

មេកត់ឆ្នោតវៀតណាមដោយខុសច្បាប់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូន

ភ្នំពេញ: ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ អនុវត្តន៍តាមការណែនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និងជាប្រធានគណ:បញ្ជាការឯកភាព លោក ទ្រី ណារ៉េត នាយករងរដ្ឋបាល សាលាខណ្ឌ បានសហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបករណីល្បែងស៊ីសង(កត់ឆ្នោតវៀតណាម) ស្ថិតនៅចំណុចតូបគ្មានលេខក្នុងផ្សារមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឯម សុបិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (អ្នកកត់ឆ្នោតវៀតណាម) រួមជាមួយវត្ថុតាងជាក់ស្តែងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់