ព័ត៌មានជាតិ

ក្មេងស្ទាវមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនមួយក្រុមធ្វើសកម្មភាពឆក់ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យចំនួន៥នាក់រួមមាន៖
១/ឈ្មោះពេជ្រ ស៊ីឡាង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ។
២/ឈ្មោះ អោក រស្មី ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន
៣/ឈ្មោះសេង លីញ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ។
៤/ឈ្មោះនួន វ៉េវ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ។
៥/ឈ្មោះកែវ មករា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាត់ខ្មែរ មុខរបរកម្មករសំណង់ ។

វត្ថុតាងដកហូតបាន៖ ដាវ កាំបិត និងពូថៅចំនួន៦។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តផ្ដន្ទាទោសតាមផ្លូវច្បាប់។

បញ្ជាក់៖ នាកន្លងមកជនសង្ស័យធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិចិជាច្រើនលើកមកហើយ៕

មតិយោបល់