ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីវាយបុគ្គលិកភោជនីយដ្ឋានអរ័គីដេម្នាក់ឲ្យរងរបួស

កណ្តាល: ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង១៨នាទីនៅចំណុចភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះ១-ឈ្មោះខុម ចាន់នុត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភោជនីយដ្ឋានអរ័គីដេ ទីលំនៅ
ភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យ០១នាក់ឈ្មោះឆិ ប៊ុនលី ហៅឃ្លី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក១.ឈើជ្រុងចំនួន០៣ កំណាត់ ទំហំ០៤គុណ០៤សង្ទីម៉ែត្រ(២កំណាត់ប្រវែង៧០ សង្ទីម៉ែត្រ និង១កំណាត់
ប្រវែង ៩៥សង្ទីម៉ែត្រ)។
២.ផ្លែកាំបិតបាក់ដងចំនួន០១ ។
(ជនរងគ្រោះមានស្នាមរបួសជាំកំភួនដៃឆ្វេង និងស្នាមរលាត់ក្បាលជង្គង់ឆ្វេង)។
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុខាងលើជនរងគ្រោះអង្គុយផឹកស្រាបៀរជាមួយមិត្តភក្កិ០៥ នាក់នៅក្នុងផ្ទះឈ្មោះអ៊ឹម
យ៉ន(ឪពុកក្មេកជនរងគ្រោះ)បន្ទាប់មកជនសង្ស័យបាន
បើករ៉ឺម៉កដឹកមនុស្ស២នាក់ពីក្រោយបើកចុះបើកឡើងដោយមានចាក់ធុងបាស់ដាក់លើរ៉ឺម៉កផងហើយស្រែកឌឺដងឲ្យជនរងគ្រោះ ហើយដើរចូលទៅក្នុងផ្ទះឈ្មោះអ៊ឹម យ៉នវាយឈ្មោះខន សៅចំនួន១ដៃជនរងគ្រោះក៏ឃាត់តែឈ្មោះឆិ ប៊ុលីមិនស្តាប់បានយកដុំថ្ម ដំបងឈើជ្រុងនិងកាំបិតដេញគប់ជនរងគ្រោះនិងមិត្តភក្តិថែមទៀត ហើយជនរងគ្រោះក៏បានចូលទៅឃាត់ម្ដងទៀតទើប ជនសង្ស័យឈ្មោះឆិ ប៊ុនលី ខាំនិងវាយជនរងគ្រោះបណ្តាលឲ្យរបួស ជាំកំភួនដៃឆ្វេង និងរលាត់ជង្គង់ឆ្វេង ។
ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់