ព័ត៌មានជាតិ

ខំលួចពីខណ្ឌសែនសុខទៅជាប់ខ្នោះនៅខណ្ឌឫស្សីកែវ

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ ប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿងឆ្នាំ២០១៨ ដោយមានការសង្ស័យបានឃាត់ឲ្យឈប់ ដើម្បីសួរនាំ ក្រោយមកទើបដឹងថា ម៉ូតូនេះជនសង្ស័យបានលួចពីខណ្ឌសែនសុខ ហេតុការណ៍ឃាត់ខ្លួននេះ នៅវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះ សុខ ម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដកហូត៖ ម៉ូតូ១គ្រឿងម៉ាកស្កុបពី ស៊េរី២០១៨ ពណ៌ស ពាក់ស្លាក ភ្នំពេញ 1HU 2084 បានលួចពីខណ្ឌសែនសុខមក។

បច្ចុប្បន្នបានប្រគល់ជនសង្ស័យ នឹងម៉ូតូដល់អធិការខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់