ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីធាក់ប្លន់យកម៉ូតូ នៅខណ្ឌកំបូល

ភ្នំពេញៈ ការបង្ក្រាបករណីធាក់ប្លន់យកម៉ូតូ ចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩
បន្ទាប់ពីបើកប្រតិបត្តិការរយៈពេលជាង២ខែមកនេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, លោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្ដបន្ទាប់សរុបចំនួន ០៥នាក់ រួមមាន៖

១/ឈ្មោះ នឿក រើន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករឃ្លាំង ស្នាក់នៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ឃាត់ខ្លួន (01.12.2019)។
២/ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួន (02.12.2019)។
៣/ឈ្មោះ អ៊ឹម សាវឡុង ហៅឡុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅ ភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ឃាត់ខ្លួន(11.12.2019) គ្មានសារធាតុញៀន។
៤/ឈ្មោះ ផល ភស្ត័ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅ ភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌកំបូល ឃាត់ខ្លួន (12.12.2019)។
៥/ឈ្មោះ ឈឿន ឆៃរ៉ូត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅ ភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល ឃាត់ខ្លួន (12.12.2019)។

បច្ចុប្បន្នអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់