ពោធិ៍សាត់ៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកអ្នកដើរលើផ្លូវ និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវក្រាលកៅស៊ូលេខ១៥៦ ត្រង់ចំណុចផ្លូវកោងដើមគគីរក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ទុយ ចាន់រ៉ា ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប បានធ្វើដំណើរលើចិញ្ចើមផ្លូវ ខណៈមកដល់ចំណុចដើមគគីរស្ថិតក្នុងភូមិសង្កាត់ខាងលើ ក៏ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-2496 ធ្វើដំណើរពីត្បូងទៅជើងផ្ទុកដោយថ្មពេញរថយន្ត លុះមកដល់ចំណុចកើតហេតុ បានបុកជនរងគ្រោះបណ្តាលឲ្យស្លាប់ ហើយជ្រុលចង្កូតទៅបុករថយន្ត ១គ្រឿងទៀតម៉ាក់ បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A-1977 របស់យោធាមានមុខងារជាពេទ្យបណ្តាលឲ្យខូច១ចំហៀង ឃើញហេតុដូចនេះអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ បណ្តាលមកពីល្បឿនលឿនហួសកំណត់ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕
មតិយោបល់